ដីចំណីផ្លូវថ្នល់
សំដៅដល់ដីនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណីផ្លូវថ្នល់ ទុកបម្រុងសម្រាប់ការគ្រប់គ្រង ការអភិវឌ្ឍ និងការការពារផ្លូវថ្នល់ ធានាសុវត្ថិភាពចរាចរណ៍ និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត ដែលកំណត់ដោយខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។
ដកស្រង់ចេញពី «សទ្ទានុក្រមនៃច្បាប់ស្ដីពីផ្លូវថ្នល់» ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤។