វាក្យស័ព្ទច្បាប់អេឡិចត្រូនិក
វាក្យស័ព្ទច្បាប់អេឡិចត្រូនិក គឺជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងទៀតរបស់សមាគមសាលាត្រាជូ ដែលត្រូវបានរចនាឡើង ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកនិយមន័យនៃពាក្យបច្ចេកទេសច្បាប់នីមួយៗ បានយ៉ាងឆាប់រហ័ស និងគួរឱ្យទុកចិត្តបាន។ គម្រោងនេះ ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីជាប្រយោជន៍សម្រាប់អ្នកប្រកបវិជ្ជាជីវៈច្បាប់ សិស្ស និស្សិត អ្នកស្រាវជ្រាវច្បាប់ និងអ្នកដែលកំពុងស្វែងរកពាក្យបច្ចេកទេសច្បាប់ ព្រមទាំងដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវច្បាប់នៅក្នុងប្រទេសកម្ពុជា។
វាក្យស័ព្ទច្បាប់អេឡិចត្រូនិកនេះ សំដៅធ្វើទំនើបកម្មឱ្យកាន់តែមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០។
វាក្យស័ព្ទច្បាប់អេឡិចត្រូនិកនេះ ត្រូវបានក្រុមការងារបានដកស្រង់ចេញពីលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា ដូចជា ច្បាប់ស្តីពីសំណង់ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត គោលនយោបាយជាតិ ស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអាទិ៍។
ទស្សនាវីដេអូអំពីការប្រើប្រាស់វាក្យស័ព្ទច្បាប់អេឡិចត្រូនិក