ការចុះបញ្ជីគម្រោងយន្តការអភិវឌ្ឍន៍ស្អាត
Eng. CDM registry
ប្រព័ន្ធទិន្នន័យអេឡិចត្រូនិកដែលកត់ត្រាការចេញលិខិតបញ្ជាក់ និងការបែងចែកការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដែលបានបញ្ជាក់ដល់អ្នកចូលរួមអនុវត្តគម្រោង។ ប្រព័ន្ធចុះបញ្ជីគម្រោងយន្តការអភិវឌ្ឍន៍ស្អាតត្រូវបានរក្សាទុកដោយលេខាធិការដ្ឋានយន្តការអភិវឌ្ឍន៍ស្អាត ហើយភ្ជាប់ទៅនឹងបញ្ជីថ្នាក់ជាតិនៃបណ្តាប្រទេសក្នុងឧបសម្ព័ន្ធ១តាមរយៈប្រព័ន្ធចុះបញ្ជីប្រតិបត្តិការអន្តរជាតិ(International Transaction Log: ITL) ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។