ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ
Eng. Disaster Risk Management (DRM)
ដំណើរការបង្កើត អនុវត្ត និងវាយតម្លៃយុទ្ធសាស្រ្ត គោលនយោបាយ និងវិធានការ ដើម្បីបង្កើនការយល់ដឹងអំពីហានិភ័យគ្រោះមហន្តរាយ ពង្រឹងការកាត់បន្ថយ និងការផ្ទេរហានិភ័យគ្រោះមហន្តរាយព្រមទាំងលើកកម្ពស់ការកែលម្អជាបន្តបន្ទាប់នូវ ការត្រៀមបង្ការគ្រោះមហន្តរាយ ការឆ្លើយតប និងការស្តារឡើងវិញ ក្នុងបំណង បង្កើន សន្តិសុខ សុខុមាលភាព គុណភាពនៃការរស់នៅ និងការអភិវឌ្ឍដោយចីរភាព។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។