ការគ្រប់គ្រងធនធានមនុស្ស
Eng.Human Resource Management (HRM)
សំដៅដល់ដំណើរការអនុវត្តការចាត់ចែង និងគ្រប់គ្រងមន្ត្រី ដើម្បីសម្រេចនូវលទ្ធផលរំពឹងទុករបស់មន្ត្រី និងគោលដៅរបស់អង្គភាព។ ការគ្រប់គ្រងធនធានមនុស្ស រួមមានការបែងចែកការងារ និងការធ្វើផែនការធនធានមនុស្ស ការគ្រប់គ្រងគុណផល ការជ្រើសរើស និងការតែងតាំង ការផ្លាស់ប្តូរស្ថានភាពមន្ត្រី វត្តមាន និងការឈប់សម្រាក ក្រមសីលធម៌ និងវិន័យ ការលាឈប់ពីក្របខណ្ឌមុខងារសាធារណៈ និងការផ្តល់ការលើកទឹកចិត្តមន្ត្រី។
ដកស្រង់ចេញពី ឧបសម្ព័ន្ធ៣ នៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ បានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥។