ការគំរាមកំហែង

Eng. Threat
Fr. Menace

​-ការប្រាប់ ឬធ្វើឱ្យគេដឹងជាមុនថា ខ្លួនប្ដេជ្ញាថានឹងប្រព្រឹត្ត ឬនឹងប្រើគេឱ្យប្រព្រឹត្តបទល្មើសអ្វីមួយ។

-ការព្រមានរបស់ជនណាម្នាក់ ដែលពោលទៅកាន់បុគ្គលណាម្នាក់ ឬច្រើននាក់ថាខ្លួននឹងសម្រេចចិត្តប្រព្រឹត្ត ឬញ៉ាំងឱ្យគេប្រព្រឹត្តបទល្មើសអ្វីមួយដើម្បីឱ្យមានព្យសនកម្មដល់រូបបុគ្គលនោះ ឬទ្រព្យសម្បត្តិ។

បទគំរាមគំហែង គឺជាអំពើគំរាមគំហែងថានឹងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមប្រឆាំងនឹងបុគ្គល កាលបើការគំរាមគំហែងនេះធ្វើឡើងម្ដងហើយម្ដងទៀត ឬសម្ដែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ។

ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំងផ្នែកក្រមព្រហ្មទណ្ឌ» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ពលើកទី១ ដោយទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១១។