ការការពារជាធម្មានុរូប

Eng. Self-defence
Fr. Légitime défense

អំពើតបត ដែលបង្កឱ្យមានអន្តរាយដោយពុំអាចជៀសវាងបាន ដើម្បីការពាររូបរាងកាយ ឬ ទ្រព្យសម្បត្តិរបស់​ខ្លួន ឬអ្នកដទៃចំពោះអំពើបំពានមិនត្រឹមត្រូវ ហើយដែលស្ថិតក្នុងករណីដែលពេលវេលានៃអំពើបំពាន និងអំពើតបតកើតឡើងដំណាលគ្នា និងមានសមាមាត្ររវាងវិធីការពារ និងកម្រិតនៃអំពើបំពាននោះ។

ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។