កំលុងពេលប្ដេជ្ញាចិត្ដអនុវត្ដ
Eng. Commitment period
កំលុងពេលនៃគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឱ្យបានទៀងទាត់ ដែលក្នុងពេលនោះតម្រូវឱ្យប្រទេសមួយចំនួនកាត់បន្ថយការបញ្ចេញឧស្ម័នក្នុងបរិមាណជាក់លាក់។
កំលុងពេលប្ដេជ្ញាចិត្ដអនុវត្ដដំណាក់កាលទី១នៃពិធីសារក្យូតូ បានចាប់ផ្ដើមពីឆ្នាំ២០០៨ ដល់ចុងឆ្នាំ២០១២។
ការប្ដេជ្ញាចិត្ដថ្មីរបស់បណ្ដាប្រទេសភាគីក្នុងឧបសម្ព័ន្ធ១ នៃពិធីសារក្យូតូ បានឯកភាពលើការប្ដេជ្ញាចិត្ដដំណាក់កាលទីពីរ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។