កម្លាំងជំរុញពីខាងក្រៅ

Eng. External forcing

ភា្នក់ងារជំរុញពីក្រៅប្រព័ន្ធអាកាសធាតុ ដែលបណ្តាលឱ្យប្រព័ន្ធអាកាសធាតុប្រែប្រួល។

បន្ទុះភ្នំភ្លើងការប្រែប្រួលកម្តៅព្រះអាទិត្យការប្រែប្រួលសមាសភាព​បរិយាកាស​ដោយសារមនុស្ស និងការប្រែប្រួលការប្រើប្រាស់ដី គឺជាកម្លាំងជំរុញពីខាងក្រៅ។ កម្លាំងជំរុញតាមគន្លងព្រះអាទិត្យក៏ជាកម្លាំងជំរុញពីខាងក្រៅដែរ នៅពេលមាន​ការ​ប្រែ​ប្រួលរំភាយរស្មីព្រះអាទិត្យជាមួយនឹងគន្លងព្រះអាទិត្យ ដំណើរទ្រេត​នៃអ័ក្ស​ផែនដីនិង​ដំណើរនៃសមរាត្រី។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកស័ព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។