កម្មិកសមាជិក
Eng. active member
Fr. membre actif
១- តាមន័យទូទៅ៖ សមាជិក ដែលស្ម័គ្រចិត្ត ចូលបំពេញមុខងារក្នុងសមាគមណាមួយដោយ កម្លាំងកាយ ឬទ្រព្យសម្បត្តិ ឬក៏ទាំងពីរ។
២- តាមក្រមរដ្ឋប្បវេណី មានន័យថា បុគ្គលដែលមានសិទ្ធិអំណាចក្នុងការអនុវត្ត និងគ្រប់គ្រងកិច្ចការរបស់នីតិបុគ្គល។
ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធី
រដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។