កម្ម/កម៌
Eng. Karma
Fr. karma (m.)
ច្បាប់ធម្មជាតិសកលនៃហេតុនិងផលដែលប្រើចំពោះអំពើប្រកបដោយចេតនារបស់មនុស្សនៅក្នុងទស្សនវិជ្ជារបស់ឥណ្ឌា។ អំពើល្អ ឬអាក្រក់ជាអ្នកកំណត់វាសនារបស់សត្វលោក ។ ការទទួលផលពីអំពើអាចចំណាយពេលលើសពីមួយជីវិតដោយចងអ្នកធ្វើអំពើទៅនឹងវដ្ដសង្សារ។ មានតែអំពើដែលរួចផុតពីចំណង់កិលេសនិងជំនឿខុសទេ ទើបគ្មានវិបាកនៅក្នុងសង្សារវដ្ត។
ឧ. ប្រជាជនខ្មែរភាគច្រើនជឿលើច្បាប់កម្មផល។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីនៅឆ្នាំ២០១៩ ។