សន្និសីទបណ្តាភាគីសម្រាប់ពិធីសារក្យូតូ
Conference of the Parties serving as the meeting of the Parties to the Kyoto Protocol (CMP)
រចនាសម្ព័ន្ធនេះត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយថ្លៃចំណាយនិងកែលម្អ ប្រព័ន្ធគ្រប់គ្រងនៃដំណើរការរបស់អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការ ប្រែប្រួលអាកាសធាតុ/ពិធីសារក្យូតូ។ សន្និសីទបណ្តាភាគីសម្រាប់ពិធីសារក្យូតូ មានសិទ្ធិអំណាចលើ យន្តការ អភិវឌ្ឍន៍ស្អាត និងមានសិទ្ធិអំណាចបង្កើតវិធានសម្រាប់យន្តការអភិវឌ្ឍន៍ស្អាត សម្រេចលើអនុសាសន៍ដែលបានធ្វើឡើងដោយក្រុមប្រឹក្សាភិបាលនិងចាត់តាំង អង្គភាពប្រតិបត្តិដែលបានទទួលស្គាល់ដោយក្រុមប្រឹក្សាភិបាលនេះ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។