វិធីសាស្ត្របាយ៉េស
Bayesian method
វិធីសាស្ត្រដែលត្រូវបានប្រើប្រាស់សម្រាប់វិភាគស្ថិតិបរិមាណមិនដឹងឬមិន ប្រាកដប្រជា ដែលរួមមានពីរជំហាន។ ជំហានទីមួយ : ការបង្កើតរបាយប្រូបាប៊ីលីតេ ជាមុនសម្រាប់បរិមាណមិនប្រាកដប្រជា ដោយផ្អែកលើចំណេះដឹងដែលមាន ស្រាប់ (ឬតាមរយៈការស្រង់យោបល់របស់អ្នកជំនាញឬដោយការប្រើប្រាស់ទិន្នន័យ និងការសិក្សាដែលមានស្រាប់)។ ក្នុងដំណាក់កាលដំបូងនេះ ធាតុនៃប្រធានបទ មួយអាចមានឥទ្ធិពលមកលើការជ្រើសរើស ប៉ុន្តែក្នុងករណីជាច្រើនរបាយប្រូបា-ប៊ីលីតេត្រូវបានជ្រើសរើសដោយអព្យាក្រឹតតាមដែលអាចធ្វើបាន ដើម្បីបញ្ចៀស ឥទ្ធិពលមកលើលទ្ធផលចុងក្រោយនៃការវិភាគ។ ជំហានទីពីរ : ទិន្នន័យទទួល បានថ្មីៗ ត្រូវណែនាំដោយប្រើប្រាស់ទ្រឹស្តីបទដែលបង្កើតនិងដាក់ឈ្មោះតាម គណិតវិទូអង់គ្លេសឈ្មោះ ថូម៉ាស បាយ៉េស (Thomas Bayes ១៧០២-១៧៦១) ដើម្បីផ្តល់នូវទិន្នន័យថ្មីបំផុតនៃរបាយទិន្នន័យមុន ទៅក្នុងរបាយទិន្នន័យក្រោយ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។