ល្បែងពាណិជ្ជកម្ម

សំដៅដល់ល្បែងកាស៊ីណូ ល្បែងភ្នាល់ ល្បែងផ្សងសំណាង និង/ឬល្បែងពាណិជ្ជកម្មដទៃទៀត ដែលត្រូវបានធ្វើប្រតិបត្តិការដើម្បីគោលបំណងបង្កើត ប្រាក់ចំណេញ ឬដើម្បីគោលបំណងពាណិជ្ជកម្ម។ ល្បែងពាណិជ្ជកម្មដែលមិនពាក់ព័ន្ធដល់ការតម្រូវឱ្យទូទាត់បង់ប្រាក់ ឬវត្ថុដែលមានតម្លៃជាប្រាក់ដើម្បីមានលទ្ធភាព ឬមានសំណាងឈ្នះប្រាក់ ឬវត្ថុដែលមានតម្លៃជាប្រាក់ មិនត្រូវចាត់ទុកជា «ល្បែងពាណិជ្ជកម្ម» សម្រាប់គោលបំណងនៃច្បាប់នេះទេ។

ដកស្រង់ចេញពី «​​​សទ្ទានុក្រមនៃច្បាប់ស្ដីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់  នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០២០។