ឯកសារគម្រោងលម្អិត
Eng. Project Design Document (PDD)
ឯកសារ ដែលបានរៀបចំដោយអ្នកចូលរួមក្នុងគម្រោងយន្តការអភិវឌ្ឍន៍ស្អាត ដែលបានកំណត់សកម្មភាពលម្អិតអនុលោមតាមវិធាននិងលក្ខខណ្ឌតម្រូវនៃយន្តការអភិវឌ្ឍន៍ស្អាត។ សំណុំបែបបទឯកសារគម្រោងលម្អិត និង គោលការណ៍ណែនាំ ក្នុងការរៀបចំឯកសារគម្រោងកសារលម្អិតមាន ក្នុងគេហទំព័រយន្តការ អភិវឌ្ឍន៍ស្អាតនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែ ប្រួលអាកាសធាតុ (UNFCCC CDM)។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ