អ្នកផ្តើមគំនិត

Eng. Instigator
Fr. provocateur instigateur

អ្នកជំរុញឱ្យប្រព្រឹត្តបទល្មើសតាមការណែនាំ ឬការបញ្ជា។ អ្នកបង្កឱ្យមានបទល្មើសដោយផ្តល់អំណោយដោយការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏ដោយការរំលោភអាជ្ញា ឬអំណាចរបស់ខ្លួន។

ដកស្រង់ចេញពីសទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវ បានរៀបចំឡើងដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។