ឧស្ម័នកាបូនិក
Eng. Carbon dioxide (CO2)
ឧស្ម័ន ក្នុងបរិយាកាសផែនដីដែលកើតឡើងដោយធម្មជាតិ និងដោយសារការដុត ឥន្ធនៈហ្វូស៊ីល (ប្រេងកាត ឧស្ម័នធ្យូងថ្ម…) ការដុតជីវម៉ាសនិងការប្រែប្រួលការប្រើ ប្រាស់ដី និងដំណើរការឧស្សាហកម្ម ហើយជាឧស្ម័នផ្ទះកញ្ចក់ចម្បងដែលបង្កឡើង ដោយសកម្មភាពមនុស្ស និងឥទ្ធិពលមកលើតុល្យភាពនៃចំណាំង ផ្លាតនៃរំភាយរស្មី ព្រះអាទិត្យមកលើផែនដី។ឧស្ម័នកាបូនិក គឺជាឧស្ម័នគោលដែលត្រូវ បានប្រើប្រាស់សម្រាប់ប្រៀបធៀប ការវាស់ឧស្ម័នដទៃទៀត ដូច្នេះ ឧស្ម័នកាបូនិកមានសក្ដានុពល កម្ដៅសកលស្មើ១។ ឧស្ម័នកាបូនិកជាសមាសធាតុ ដែលម៉ូលេគុលរបស់វាកើតឡើង ដោយមូយអាតូមកាបូន និងពីរអាតូមអុកស៊ីសែន។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ