អាស៊ីតកម្មមហាសមុទ្រ

Eng. Ocean acidification

ការថយចុះប៉េហាស់ នៃមហាសមុទ្រចាប់ពីកម្រិត៧ ក្នុងរយៈពេលវែងមួយដែល តាមធម្មតាមានរយៈពេលច្រើនទសវត្សរ៍ ឬវែងជាងនេះ ដែលច្រើនតែបង្កដោយការ ស្រូបយក ឧស្ម័នកាបូនិក ចេញពីបរិយាកាស ប៉ុន្តែក៏អាចបណ្ដាលមកពីកំណើនឬការថយចុះសារធាតុគីមីដទៃទៀតពីមហាសមុទ្រផងដែរ។

អាស៊ីតកម្មមហាសមុទ្រ ដោយសកម្មភាពមនុស្ស សំដៅលើការថយចុះនៃប៉េហាស់ ដែលបង្កដោយសកម្មភាពមនុស្សដូចជា ការតាំងទីលំនៅក្បែរសមុទ្រហួសកម្រិត ការបង្ហូរកាកសំណល់រឹងរាវ សំណល់ប្លាស្ទិកចូលក្នុងសមុទ្រ ជាដើម។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ