អាជ្ញា
Eng. authority
Fr. autorité (f.)
សិទ្ធិអំណាច ដែលកាន់កាប់ដោយមនុស្សម្នាក់ ស្ថាប័នមួយ ឬរដ្ឋមួយ ដើម្បីចេញបញ្ជាឱ្យគោរព។ សិទ្ធិនេះបញ្ជាក់ពី កាតព្វកិច្ចមួយដែលអ្នកនៅក្រោមបង្គាប់នៃអាជ្ញានេះ ត្រូវតែគោរពនិងអនុវត្តតាម។ អាជ្ញាគឺជាប្រភេទមួយ នៃអំណាច ប៉ុន្តែ អំណាចទាំងអស់មិនមែនសុទ្ធតែជាអាជ្ញាទេ។ ប្រភេទអំណាចមួយចំនួនគ្រាន់តែជាកម្លាំងបង្ខិតបង្ខំ ហើយវាមិនមានធម្មានុរូបភាពទេ។ អាជ្ញាអាចគ្រប់គ្រងតែតំបន់ និងមនុស្សមួយចំនួនដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែមិនមែនគ្រប់គ្រងតំបន់ និងមនុស្សផ្សេងទៀតដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ខ្លួនទេ។ វិសាលភាព និងព្រំដែននៃអាជ្ញារបស់រដ្ឋទាមទារឱ្យមានការពន្យល់។
(ពាក្យនេះគេប្រើក្នុងបរិបទទស្សនវិជ្ជានយោបាយ និងទស្សនវិជ្ជាអំពីច្បាប់)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ