អាំងគីស៊ីស្យុង

Eng. inquisition
Fr. inquisition (f.)

តុលាការពិសេសដែលសម្តេចប៉ាបទី៩ ឈ្មោះហ្រ្គេហ័្គរ (Le Papa Grégoire IX) បង្កើតឡើង នៅមជ្ឈិមសម័យដើម្បីដាក់ទោសជនទាំងឡាយ ណា ដែលមានមតិប្រឆាំងនឹងគ្រិស្តសាសនាដោយចោទប្រកាន់ថា អញ្ញទិដ្ឋិកជន (héretiques)។

ឧ. ហ្សកដាណូ ព្រុយណូ (Giordano Bruno)
វីរបុរសនៃការត្រិះរិះពិចារណាត្រូវទទួលទណ្ឌកម្មយ៉ាងខ្លោចផ្សាអស់រយៈពេល ៧ ឆ្នាំ ហើយនៅទីបំផុត ត្រូវគេយកទៅដុតទាំងរស់នៅខែកុម្ភៈ ឆ្នាំ១៦០០ ដោយការវិនិច្ឆ័យរបស់តុលាការអាំងគីស៊ីស្យុង។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​