អំពើមិនសុចរិត
សំដៅដល់ អំពើណាមួយរបស់បុគ្គលនៅក្នុងធុរកិច្ចដែលអាចបំភាន់ ឬបោកបញ្ឆោត
អ្នកប្រើប្រាស់ ទោះបីជាអំពើនោះធ្វើដោយចេតនាឬអចេតនា ក៏ដោយ៖
– ទង្វើឬអំណះអំណាងទាំងឡាយ ដូចជា ការផ្សាយពាណិជ្ជកម្ម ការជំរុញការលក់ និងអំណះអំណាងផ្សេងទៀត
– ការធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំអំពីថ្លៃ តម្លៃ ឬគុណភាពនៃទំនិញឬសេវា។ បុគ្គលក្នុងធុរកិច្ចមិនអាចពឹងផ្អែកទៅលើការបោះពុម្ពអក្សរ និងស្លាកសញ្ញាតូចៗពិបាកមើល និងការអះអាងការពារខ្លួនដែលមានលក្ខណៈធ្វើឱ្យមានភាពច្រឡំ ដើម្បីឱ្យរួចផុតពីការទទួលខុសត្រូវ
– ការមិនបង្ហាញដល់អ្នកប្រើប្រាស់នូវកិច្ចសន្យា ការរំពឹងទុក និងព័ត៌មានដែលពាក់ព័ន្ធ
– ទាញអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់ ប្រសិនបើ អ្នកផ្គត់ផ្គង់ដឹងថា អ្នកប្រើប្រាស់មិនស្ថិតក្នុងជំហរអាចការពារផលប្រយោជន៍របស់ខ្លួនបាន ឬមិនមានសមត្ថភាពយល់ដឹងពីទំនិញ ឬសេវា ដូចជា ចរិតលក្ខណៈ ប្រភេទ ភាសា អានុភាពនៃប្រតិបត្តិការ ឬបញ្ហានានាដែលទាក់ទងនឹងប្រតិបត្តិការនោះ ឬ
– អំពើផ្សេងៗទៀតដែលកំណត់ដោយប្រកាស របស់ក្រសួងពាណិជ្ជកម្ម ។
ដកស្រង់ចេញពី ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នំា២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ