អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ
Eng. United Nations Framework Convention on Climate Change (UNFCCC)
អនុសញ្ញា ដែលត្រូវបានធ្វើសេចក្តីព្រាងឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៩២ នៅទីក្រុង
ញូវយ៉ក ហើយត្រូវបានចុះហត្ថលេខាដោយប្រទេសជាង១៥០ និងសហគមន៍អឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលពិភពលោក នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៩២ នៅទី ក្រុងរីយ៉ូដឺហ្សាណេរ៉ូ ហើយ ដែលបានចូលជាធរមាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៩៤។
គោលបំណងចម្បងនៃអនុសញ្ញានេះគឺ ធ្វើឱ្យមានស្ថិរភាពកំហាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសនៅត្រឹមកម្រិតមួយ ដែលអាច
ទប់ស្កាត់ការរំខានប្រកបដោយគ្រោះថ្នាក់ពីសកម្មភាពមនុស្សមកលើប្រព័ន្ធអាកាសធាតុ។ អនុសញ្ញានេះ ចែងអំពីការប្តេជ្ញាចិត្តរបស់
បណ្តាភាគីទាំងអស់។ ក្រោមអនុសញ្ញានេះ
បណ្តាភាគីក្នុងឧបសម្ព័ន្ធ១(គ្រប់ប្រទេសដែលជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងប្រទេសមានសេដ្ឋកិច្ច
អន្តរកាល) មានគោលដៅ បង្វែរការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលមិនស្ថិតនៅក្រោមពិធីសារម៉ុងរ៉េអាល់ មកនៅក្នុងកម្រិតឆ្នាំគោល១៩៩០ ឱ្យបាននៅត្រឹមឆ្នាំ២០០០។
ឆ្នាំ១៩៩៧ អនុសញ្ញានេះបានអនុម័តឱ្យមានពិធីសារក្យូតូ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ