អនុមានញែក
Eng. deduction
Fr. déduction (f.)
វិធីនៃការពិចារណាដែលទាញសេចក្តីសន្និដ្ឋាន ពីសច្ចភាពសាកលទៅរកសច្ចភាព ដោយឡែកៗ ដោយផ្អែកលើតក្កសាស្រ្ត។ សេចក្តីសន្និដ្ឋានរបស់អនុមានញែកមានសភាពពិតដាច់ខាត។
ឧទាហរណ៍៖មនុស្សទាំងអស់ ជាយថាហេតុ នឹងស្លាប់។ សុខ ជាមនុស្ស។ ដូច្នេះ សុខ
ជាយថាហេតុនឹងស្លាប់ដែរ។
(ពាក្យនេះ គេប្រើនៅក្នុងតក្កវិជ្ជា)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ