អទេវនិយម

Eng. atheism
Fr. athéisme (m.)

លទ្ធិឬជំនឿ ដែលបដិសេធអត្ថិភាពរបស់
អាទិទេព។ ពួកអទេវនិយម ដូចជា នីតឆេ (Nietzsche) និងកាល់ម៉ាក្ស (Karl Marx) ជឿថា អាទិទេពដែលពួកទេវនិយមចាត់ទុកថាជាតួអង្គជាក់ស្តែង មួយនោះគឺ មិនមានអត្ថិភាពទេ ប៉ុន្តែ វាគ្រាន់តែជាការបង្កើតឡើង ពីគំនិតរបស់មនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនានារបស់ខ្លួនប៉ុណ្ណោះ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​