អត្ថិភាពនិយម

Eng. existentialism
Fr. existentialisme (m.)

– ចលនាឬទំនោរទស្សនវិជ្ជាដែលផ្តោតការយក ចិត្តទុកដាក់ទៅលើអត្ថិភាពបុគ្គល សេរីភាពបុគ្គល និងជម្រើសបុគ្គល។

– ទស្សនវិជ្ជាស្តីអំពីមនុស្សក្នុងឋានៈជាបុគ្គលមានជីវិតនិងចេះគិត បុគ្គលមានសេរីភាពជ្រើសរើសសីលធម៌ បុគ្គលចង់ចាកផុតពី
សេចក្តីទុក្ខ និងការប្រឈមមុខនឹងក្តីអស់សង្ឃឹម និងបុគ្គលរស់នៅក្នុងការព្រួយបារម្ភ និងសេចក្តីស្លាប់។

– ទស្សនវិជ្ជាស្តីពីអ្វីដែលមានអត្ថិភាពពិត និងជាចលនាមួយប្រឆាំងនឹងប្រព័ន្ធគំនិតបុរាណដែលជឿលើគំនិតអរូបី។

ឧ. ទស្សនៈរួមរបស់ពួកអត្ថិភាពនិយមមានដូចជា៖ បុគ្គលម្នាក់គ្មានសារជាតិជាពិសេសទេ គ្មានអត្តសញ្ញាណផ្ទាល់ដោយខ្លួនឯងទេ គេបង្កើតដោយខ្លួនឯងតាមរយៈជម្រើសរបស់ខ្លួន។

ចក្រវាលមិនផ្តល់នូវច្បាប់សីលធម៌ទេ។ គោលការណ៍សីលធម៌កសាងឡើង ដោយមនុស្សក្នុងបរិបទទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន និងរបស់អ្នកដទៃ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​