ឥរិយាបថនិយម
Eng. Behaviorism
Fr. behaviorisme (m.)
ទ្រឹស្តីដែលអះអាងថា ឥរិយាបថមនុស្ស និងសត្វអាចត្រូវបានបកស្រាយ ក្នុងលក្ខខណ្ឌមួយ ដោយមិនគិតអំពីគំនិតឬអារម្មណ៍ និងអះអាង ថា ចិត្តវិបល្លាស (psychological disorders) គេអាចព្យាបាលបានតាមរយៈការផ្លាស់ប្តូរគំរូឥរិយាបថផ្សេងៗ។ ក្នុងន័យទូលាយ ឥរិយាបថ និយម គឺជាទស្សនៈដែលយល់ថា ឥរិយាបថគឺជាមូលដ្ឋានក្នុងការយល់ដឹងអំពីបាតុភូតចិត្ត។
(ពាក្យនេះ គេប្រើនៅក្នុងទស្សនវិជ្ជាអំពីចិត្ត)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ