សេវភាព
Eng. easement
Fr. servitude
១-សិទ្ធិប្រត្យក្សមួយប្រភេទ សំដៅទៅលើសិទ្ធិ ប្រើប្រាស់ដីរបស់អ្នកដទៃសម្រាប់ប្រយោជន៍ ដល់ដីរបស់ខ្លួន ដោយយោងតាមគោលបំណង ដូចបានកំណត់នៅក្នុងកិច្ចសន្យាបង្កើត។
២-បន្ទុកដែលផ្ទុកលើអចលនវត្ថុមួយ (ដីបម្រើ ឬដីក្រោម) ដើម្បីជាប្រយោជន៍ដល់អចលនវត្ថុ មួយទៀត (ដីប្រើ ឬដីលើ) ដែលជាកម្មសិទ្ធិករ ផ្សេងទៀត។
ឧ. ស្រែក្រោមមានសេវភាព ខាងទទួលទឹកពីស្រែលើ។ ស្រែក្រោមហៅថា ស្រែបម្រើ ហើយស្រែលើហៅថា ស្រែប្រើ។
ដកស្រង់ចេញពីសទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី ដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ពដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ