សីលធម៌

Eng. moral
Fr. morale (f.)

ការប្រព្រឹត្តផ្ទាល់របស់បុគ្គលដោយអនុលោមទៅតាមគោលការណ៍ឬច្បាប់នៃការប្រព្រឹត្តល្អដែលគេបានចេះដឹងនិងយល់ព្រមទទួល ដូចជា ជំនឿ អាកប្បកិរិយា ឬគំរូដោយ ឡែកៗ ដែលបានអនុវត្ត ឬប្រតិបត្តិនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់គេ និងបង្ហាញឱ្យឃើញតាមរយៈការសម្រេចចិត្តនិងអំពើស្ម័គ្រចិត្តរបស់គេ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ