សម្មាសតិ

Eng. perfect mindfulness/ right mindfulness

Fr. attention juste

ការភ្ញាក់រឭកត្រូវឬការគ្រប់គ្រងចិត្តត្រូវ ពោលគឺសតិនឹករឭកយករូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ និងវិញ្ញាណក្ខន្ធ ជាអារម្មណ៍ហើយពិចារណាឱ្យឃើញថារូប វេទនា សញ្ញាសង្ខារ និងវិញ្ញាណ ជាអនិច្ចំ ទុក្ខំ អនត្តា ជាប់ជានិច្ច។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ