សមាសភាគនៃវត្ថុ

Eng. component of a thing
Fr. biens composants / composant d’une chose

ភាគនៃវត្ថុ ដែលរួមបញ្ចូលជាវត្ថុតែមួយ ហើយដែលមិន​អាច​បែងចែកបាន​ដោយមិនបំបែកវត្ថុនោះ​ ឬដោយមិន​ផ្លាស់​លក្ខណៈដើមនៃវត្ថុនោះ។ ឧ. អគារសំណង់ដែលសង់លើដីហើយមិនអាចប្ដូរកន្លែង​បាន​ ឬពូជដែលសាបលើដីជាសមាសភាគនៃដី។​​​

ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំងផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី ដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ពដោយ ទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ