សមធម៌យេនឌ័រ

ជាដំណើរការនៃការប្រព្រឹត្ដដោយយុត្ដិធម៌ទៅលើ​ស្ដ្រី និង​​បុរស ​សំដៅឆ្ពោះទៅសមភាពយេនឌ័រ តាមរយៈគោលនយោបាយ ច្បាប់ និងវិធានការនានា ដើម្បី​កែ​​សម្រួលនូវភាពលំអៀង ដែលមាននៅក្នុងសង្គមចំពោះស្ដ្រី និងបុរស។ ក្នុងនោះសំដៅលើវិធានការ​ ឬសកម្មភាពពិសេសជាក់លាក់​ក្នុងការបង្កឱកាស ការលើកទឹកចិត្ដ ការជំរុញដើម្បីឈានទៅរក​ភាព​ស្មើគ្នារវាងបុរស និងស្ដ្រីនៅក្នុងការងារសង្គម និងនៅក្នុងគ្រួសារ​(សមភាពយេនឌ័រ)។ ឧទាហរណ៍ ការ​ប្រើប្រាស់គោលការណ៍សមធម៌យេនឌ័រ ក្នុងការលើកទឹកចិត្ដឱ្យស្ដ្រីបានចូលរួមជា​បុគ្គលិក​របស់​ក្រុម​ប្រឹក្សា​​​ តាមរយៈ ការផ្ដល់អាទិភាពដល់បេក្ខនារី ឬកំណត់ចំនួនជាក់លាក់ និងការពង្រឹងសមត្ថភាព​ជាដើម។

ដកស្រង់ចេញពី កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ