សន្ធិសញ្ញា
Eng. treaty
Fr. traité
កិច្ចព្រមព្រៀងអន្ដរជាតិ ដែលធ្វើឡើងជាលាយលក្ខណ៍អក្សររវាងរដ្ឋនិងរដ្ឋរវាងរដ្ឋ និងអង្គការអន្ដរជាតិ ឬរវាងអង្គការអន្ដរជាតិ ឬរវាងអង្គការអន្ដរជាតិ និងអង្គការអន្ដរជាតិ ហើយស្ថិតនៅក្រោមការគ្រប់គ្រងនៃនីតិអន្ដរជាតិសាធារណៈ ទោះបីជាកិច្ចព្រមព្រៀងនោះ មានឈ្មោះជាអ្វីក៏ដោយ (ធម្មនុញ្ញ សន្ធិសញ្ញា អនុសញ្ញា កតិកាសញ្ញា…) ដើម្បីបង្កើតអានុភាពគតិយុត្ដ។
ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី ដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ពដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ