សច្ចភាព

Eng. Truth Fr. vérité (f.)

ពាក្យនេះមានន័យមួយចំនួនដូចខាងក្រោម៖
១-អ្វីមួយពិត អ្វីមួយដែលឆ្លើយតប ឬស្របទៅនឹងហេតុការណ៍ឬតថភាព។ ឧទាហរណ៍ប្រសិនបើអ្នកប្រាប់ការណ៍ពិត (សច្ចភាព) អ្នកគ្មានអ្វីគួរឱ្យខ្លាចទេ។
២- គុណភាព លក្ខណៈ ឬ សភាពពិត សភាព ឬលក្ខណៈដែលឆ្លើយតប ឬស្របទៅនឹងហេតុការណ៍ឬតថភាព។
៣- អំណះអំណាងពិត ឬសេចក្តីប្រកាសពិត អំណះអំណាង ឬសេចក្តីប្រកាសដែលឆ្លើយតប ឬស្របនឹងហេតុការណ៍ ឬតថភាព។
៤- ហេតុការណ៍ជាក់ស្តែង អ្វីមួយពិតជាក់ស្តែង បំផុតដែលស្ទើរតែមិនចាំបាច់បញ្ជាក់។ ឧ.ទឹកតែងតែហូរពីទីខ្ពស់មកទីទាប។
អ្វីមួយដែលគេជឿជាទូទៅ អំណះអំណាង ឬសេចក្តីថ្លែងដែលគេជឿជាទូទៅថាពិត។ ឧ.សច្ចភាពខាងសាសនា។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជាខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយ ទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ