វប្បធម៌ស្ថាប័ន

Eng. organizational culture
Fr. culture organisationnelle

ឥរិយាបថរួមរបស់មន្រ្តី និងបុគ្គលិកដែលជាផ្នែកមួយរបស់ស្ថាប័ន និងជាតម្លៃដែលចងភ្ជាប់ មនុស្សទៅនឹងការងារ ឬអំពើរបស់ពួកគេ។ វប្បធម៌នេះរួមមាន តម្លៃទស្សនវិស័យនិយាម ភាសា ការងារ ប្រព័ន្ធសញ្ញា ជំនឿ និងទម្លាប់របស់ស្ថាប័ន។ វប្បធម៌ស្ថាប័នជះឥទ្ធិពលលើរបៀបដែលមនុស្សនិងក្រុមនីមួយៗធ្វើអន្តរកម្ម ជាមួយគ្នា លើអតិថិជន និង លើអ្នកពាក់ព័ន្ធផ្សេងទៀត។ឧទាហរណ៍ ៖ សមាជិកថ្មីនៃស្ថាប័ន នីមួយៗតែងតែត្រូវបានគេបង្រៀនអំពីវប្បធម៌ ស្ថាប័ន ជាពិសេសបង្រៀនអំពីគំរូនៃឥរិយាបថ និងការកំណត់រួម ដែលទាក់ទងទៅនឹងវិធីនៃការយល់ឃើញ ការគិត និងការមានអារម្មណ៍អំពីការងារ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ