វចីសុចរិត

ការប្រព្រឹត្តត្រឹមត្រូវដោយវាចាមាន៤ប្រការគឺ៖
១-ការតាំងចិត្តវៀរចាកការនិយាយកុហក
២-ការតាំងចិត្តវៀរចាកការនិយាយស៊កសៀត និយា​យឱ្យអ្នកដទៃបែកបាក់គ្នា
៣-តាំងចិត្តវៀរចាកការនិយាយពាក្យគ្រោតគ្រាត
៤-ការតាំងចិត្តវៀរចាកការនិយាយពាក្យរោយ រាយឥតប្រយោជន៍។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ