លិខិតអនុញ្ញាតឱ្យបញ្ចេញកាបូន
Eng. Carbon permits
ការអនុញ្ញាតឱ្យបំពុលឬបញ្ចេញឧស្ម័ន ដែលបានផ្ដល់ជូនស្ថិតនៅក្រោមគម្រោងនៃការកំណត់ បរិមាណនិងពាណិជ្ជកម្មកាបូន។ ខុសពីឥណទានកាបូន លិខិតអនុញ្ញាតនេះត្រូវបានផ្ដល់ជូនទុកជាមុនក្នុងបរិមាណកំណត់ (ការកំណត់បរិមាណ) ដែលកំណត់ឡើងដោយរដ្ឋាភិបាល។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ