រាជានិយម

Eng. Royalism

Fr. royalisme (m.)

ទស្សនៈដែលគាំទ្រគោលការណ៍ដឹកនាំដោយក្សត្រ ឬសន្តតិវង្សណាមួយ និងជំនឿចំពោះអំណាចធម្មានុរូប របស់រដ្ឋបាលរាជាធិបតេយ្យ ឬក្សត្រ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ