រំភាយរស្មីក្រហមអាំងហ្រ្វាកម្តៅ

Eng. Thermal infrared radiation

រំភាយរស្មីដែលភាយចេញពីផ្ទៃផែនដីបរិយាកាស និងពពក ហើយដែលគេ អាច​ហៅ​ផងដែរថារំភាយរស្មីពីដែនដីគោកឬកាំរស្មីជំហានរលកវែង។ រំភាយរស្មីនេះមានលក្ខណៈខុសពីរំភាយរស្មីក្បែរអាំងហ្រ្វា ដែលជាផ្នែក​មួយ​នៃជំហានរលកពន្លឺព្រះអាទិត្យ។ ជាទូទៅរំភាយរស្មីក្រហមអាំងហ្រ្វាមាន​ជំហាន រលកវែងជាងជំហានរលកពណ៌ក្រហម​នៅក្នុងផ្នែកនៃបាច់ពន្លឺមើល​ឃើញ។ ជំហានរលករំភាយរស្មីក្រហមអាំងហ្រ្វាកម្តៅខុសពីរំភាយរស្មីជំហាន ​រលក​ខ្លី ឬ រំភាយរស្មីព្រះអាទិត្យដោយសារតែភាពខុសគ្នានៃសីតុណ្ហភាព​រវាង​ព្រះអាទិត្យ និងប្រព័ន្ធបរិយាកាសផែនដី។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ