យន្តការអភិវឌ្ឍន៍ស្អាត
Eng. Clean Development Mechanism(CDM)
យន្តការមួយ ដែលបានកំណត់ក្នុងមាត្រា១២នៃពិធីសារក្យូតូ ដែលនៅក្នុងនោះវិនិយោគគិន (រដ្ឋាភិបាលឬក្រុមហ៊ុននានា) របស់បណ្តាប្រទេសអភិវឌ្ឍ(ក្នុងឧបសម្ព័ន្ធB) អាចផ្តល់ ហិរញ្ញវត្ថុដល់គម្រោងកាត់បន្ថយ ឬស្រូបយក ឧស្ម័នផ្ទះកញ្ជក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ (ប្រទេសមិនសិ្ថតក្នុងឧបសម្ព័ន្ធB) និងទទួល បានបរិមាណ(គិតជាឯកតា) នៃការកាត់បន្ថយ ការបញ្ចេញឧស្ម័ន ដែលកំណត់ដោយលិខិតប្រកាសជាផ្លូវការ ហើយជាលទ្ធផល វាអាចគិតជាឥណទានសម្រាប់ទូទាត់ជាមួយនឹងការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសអភិវឌ្ឍ។
យន្តការអភិវឌ្ឍន៍ស្អាត មានវត្ថុបំណង២ គឺជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ និងជួយដល់បណ្តាប្រទេសឧស្សាហកម្ម ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តការកាត់បន្ថយការបញ្ចេញ ឧស្ម័នរបស់ពួកគេ ក្នុងមធ្យោបាយចំណាយប្រកបដោយប្រសិទ្ធភាព។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ