មូលបត្រឥណទេយ្យ (ឧបករណ៍អាចជួញដូរបាន)
១-តាមក្រមរដ្ឋប្បវេណី មានន័យថា មូលបត្រ ដែលតំណាងឱ្យផលប្រយោជន៍ (សិទ្ធិ) ជាទ្រព្យសម្បត្ដិ និងដែលតម្រូវការផ្ទេរ ឬការអនុវត្ដ នូវសិទ្ធិត្រូវតែធ្វើតាមមូលបត្រ។
២-តាមច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ: ប័ណ្ណ ដែលផ្សាយចេញពីរដ្ឋ គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ឬក្រុមហ៊ុនវិនិយោគ ដើម្បីខ្ចីបុលប្រាក់ពីសាធារណជន តាមរយៈពេលកំណត់ និងអត្រាការប្រាក់ច្បាស់លាស់ គឺជាប័ណ្ណតំណាងឥណទេយ្យ (តំណាងបំណុលត្រូវទារ) ដែលអ្នកកាន់អាចយក ទៅជួញដូរបាននៅលើទីផ្សារមួយ គ្រប់គ្រងដោយច្បាប់។ មូលបត្រឥណទេយ្យមានដូចជាប័ណ្ណរតនាគារសញ្ញាប័ណ្ណ ប័ណ្ណបេឡា។ល។
ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់-ខ្មែរ-អង់គ្លេស-បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី ដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ពដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ