ម៉ូដែលអាកាសធាតុ

គំរូតារាងជាតួលេខនៃប្រព័ន្ធអាកាសធាតុ ដែល ផ្អែកលើលក្ខណៈរូប គីមី និងជីវៈនៃសមាសភាគ របស់ ប្រព័ន្ធអាកាសធាតុ អន្តរកម្មរបស់សមាសភាគទាំងនោះ និងដំណើរការ ឆ្លើយតប ដោយរួមបញ្ចូលលក្ខណៈ ដែលស្គាល់ទាំងអស់ ឬខ្លះៗ។ ប្រព័ន្ធអាកាសធាតុនេះអាចតាងដោយ ម៉ូដែលមានលក្ខណៈស្មុគស្មាញខុសគ្នាពោលគឺ សម្រាប់សមាសភាគ ឬបង្គុំសមាសភាគណាមួយ ធ្វើឱ្យគេអាចកំណត់វិសាលគមន៍ ឬលំដាប់នៃម៉ូដែលទៅតាមចំនួន កត្តារូប ដែលតំណាងឱ្យវិសាលភាពនៃដំណើរការរូបសាស្ត្រ គីមីសាស្ត្រ ជីវសាស្ត្រ ឬ កម្រិតប៉ារ៉ាម៉ែត្រជាក់ស្តែង។ ម៉ូដែលអាកាសធាតុ ត្រូវបានប្រើប្រាស់ជាឧបករណ៍សិក្សាស្រាវជ្រាវ ដើម្បីធ្វើការបង្ហាញត្រាប់ពីអាកាសធាតុ ហើយសម្រាប់គោលបំណងប្រតិបត្តិ រួមទាំងការទស្សន៍ទាយអាកាសធាតុ ប្រចាំខែ ប្រចាំរដូវ និងប្រចាំឆ្នាំ។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ