ភាពអាចទស្សន៍ទាយបាន
វិសាលភាព ដែលអាចទស្សន៍ទាយបានពីស្ថានភាព របស់ប្រព័ន្ធមួយសម្រាប់ពេលអនាគត ដោយផ្អែកលើចំណេះដឹងអំពីស្ថានភាព បច្ចុប្បន្ន និងអតីតកាលរបស់ប្រព័ន្ធនោះ។
ជាទូទៅ ដោយសារចំណេះដឹងអំពីស្ថានភាព អតីតកាល និងអនាគតនៃប្រព័ន្ធអាកាសធាតុ មិនមានលក្ខណៈសុក្រឹត ក៏ដូចជាម៉ូដែល ដែលប្រើប្រាស់ចំណេះដឹងនេះដើម្បីបង្កើតការទស្សន៍ទាយអាកាសធាតុ និងដោយប្រព័ន្ធអាកាសធាតុមិនលីនេអ៊ែ និងមានភាពស្មុកស្មាញ ដូច្នេះ ភាពអាចទស្សន៍ទាយបាននៃប្រព័ន្ធអាកាសធាតុនោះក៏មានកម្រិតដែរ។ សូម្បីម៉ូដែល និង ការសង្កេតដែលមានភាពសុក្រឹតក៏ដោយ ក៏ការទស្សន៍ទាយអំពីប្រព័ន្ធមិនលីនេអ៊ែនោះអាចនៅមានកម្រិតដែរ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ