ភាគលាភ

សំដៅដល់ចំណែកជាសាច់ប្រាក់ ឬជាទ្រព្យ ដែលនីតិបុគ្គលបានចែកឱ្យអ្នកចូលហ៊ុនទៅតាមកម្រិត នៃភាគកម្មរបស់ខ្លួន នៅក្នុងដើមទុន ផ្ទាល់របស់នីតិបុគ្គល លើកលែងតែការបែងចែកមូលធន ឬដើមទុនពេលជម្រះបញ្ជីរំលាយក្រុមហ៊ុន។ ចំណែកណាមួយដែលចាត់ទុកជាភាគលាភ ឬ មិនមែនជាភាគលាភ ត្រូវផ្អែកតាមលក្ខខណ្ឌខាងលើនេះ ដោយពុំគិតថានីតិបុគ្គល មាន ឬគ្មានប្រាក់ចំណូលសុទ្ធក្នុងឆ្នាំចរន្ត ឬ ពីឆ្នាំមុនៗឡើយ។

ដកស្រង់ចេញពីប្រកាសស្តីពី ការណែនាំអនុវត្តពន្ធកាត់ទុកលើការបែងចែកភាគលាភចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ​២០១៨។  ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ