ព្រះរាជបុត្រា/ទេវបុត្រា

Eng. god the son
Fr. dieu le fils

ឈ្មោះដែលគ្រិស្តសាសនិកផ្ដល់ឱ្យព្រះយេស៊ូគ្រិស្តជាពិសេស សំដៅដល់តួអង្គមួយក្នុងចំណោមត្រីអង្គ។ ព្រះរាជបុត្រា/ ទេវបុត្រាឬព្រះយេស៊ូគ្រិស្ត គឺជាតួអង្គសំខាន់ទីពីរក្នុងគ្រិស្តសាសនា ដែលប្រសូតនៅចន្លោះឆ្នាំទី៨និងឆ្នាំទី៤មុនគ្រិស្តសករាជ ហើយសោយទិវង្គតប្រហែលក្នុងឆ្នាំ២៩នៃគ្រិស្តសករាជ នៅក្រុងបេថ្លេអែម(Bethléem) ខេត្តជូដា (Judaea) ចក្រភពរ៉ូម៉ាំង។ (បញ្ញត្តិនេះ គេប្រើក្នុងបរិបទគ្រិស្តសាសនា)

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​