ព្យាកុលភាព

Eng. merger of rights
Fr. confusion

១. ករណី ដែលកម្មសិទ្ធិ ឬសិទ្ធិប្រត្យក្សផ្សេងទៀត ដែលមានលើវត្ថុតែមួយធ្លាក់ទៅលើបុគ្គលតែម្នាក់ ឬករណី ដែលសិទ្ធិប្រត្យក្សក្រៅពីកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀត ដែលមានកម្មវត្ថុជាសិទ្ធិប្រត្យក្សនោះ ធ្លាក់ទៅលើបុគ្គល តែម្នាក់។ ២. មធ្យោបាយរំលត់កាតព្វកិច្ច ដែល ជនម្នាក់ប្រមូលឱ្យមូលមកលើដៃខ្លួនតែម្នាក់នូវគុណភាពជាម្ចាស់បំណុលផង និងកូនបំណុលផង។

ដកស្រង់ចេញពី មាត្រា ៤៧៩ នៃក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ២០០៧,សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណីដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ពដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​