បទរារាំងដល់ការបង្ការអំពើពេស្យាចារ

Eng. impeding the prevention of prostitution
Fr. entrave à la prevention de la prostitution

អំពើរារាំងដល់ការបង្ការ ការជួយឬការអប់រំជាថ្មីដោយសេវាសាធារណៈ ឬដោយអង្គការឯកជនដែលមាននីតិសម្បទា ដែលធ្វើឡើងដើម្បីអនុគ្រោះដល់បុគ្គលដែលប្រព្រឹត្តពេស្យាចារ ឬកំពុងមានគ្រោះថ្នាក់ដោយការធ្វើពេស្យាចារ។

ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។