បទរំលោភអំណាចមេបា

Eng. abuse of parental rights
Fr. abus autorit parentale
អំពើរបស់អ្នកមានអំណាចមេបា ឬអ្នកមានអំណាចអាណាព្យាបាល ដែលដកហូតសេរីភាព របស់អនីតិជន ដោយរំលោភអំណាចរបស់ខ្លួន កាលបើអំពើនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសុវត្ថិភាពផ្លូវចិត្ត ឬការអប់រំរបស់អនីតិជននោះ។

ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។