ពុទ្ធិវិជ្ជា
Eng. epistemology
Fr. épisthémologie (f.)
មែកធាងទស្សនវិជ្ជា ដែលផ្ដោតការយកចិត្តទុកដាក់លើ បញ្ហាទស្សនវិជ្ជាដែលទាក់ទងជាមួយទ្រឹស្ដីពុទ្ធិ។ ពុទ្ធិវិជ្ជាសិក្សាអំពីនិយមន័យ នៃពុទ្ធិនិងបញ្ញត្តិពាក់ព័ន្ធ ប្រភពនិងលក្ខណៈ វិនិច្ឆ័យរបស់ពុទ្ធិ ប្រភេទពុទ្ធិ និង កម្រិតនៃភាពត្រឹមត្រូវដែលអាចទទួលបាន ដែនកំណត់ នៃពុទ្ធិ និងទំនាក់ទំនងជាក់លាក់រវាងអ្នកដឹងនិងកម្មវត្ថុដែលត្រូវដឹង។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ