ពិធីសារក្យូតូ

Eng. Kyoto Protocol

កិច្ចព្រមព្រៀងអន្តរជាតិ ដែលបានអនុម័តនៅទីក្រុងក្យូតូ (ប្រទេសជប៉ុន) ក្នុង ខែធ្នូ ឆ្នាំ១៩៩៧ បន្ថែមទៅលើ​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួល អាកាសធាតុ ហើយដែលតម្រូវឱ្យប្រទេសជឿនលឿន និង​ប្រទេសសេដ្ឋកិច្ចអន្តរកាលកាត់បន្ថយ ការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ (ឧស្ម័នកាបូនិក មេតាន ឌីអាសូត​ម៉ូ​ណូអុកស៊ីត អ៊ីដ្រូភ្លុយអរ៉ូកាបួ ពែភ្លុយអរ៉ូកាបួ និងស៊ុលភួអ៊ិចសាភ្លុយអរីត) យ៉ាងហោចណាស់ឱ្យបាន ៥% ក្រោមកម្រិតគោលឆ្នាំ១៩៩០ នៅក្នុងរយៈពេលពីឆ្នាំ ២០០៨ ដល់ឆ្នាំ២០១២។ ពិធីសារក្យូតូនេះ ចូលជាធរមាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៥។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​