ពន្ធលើការបញ្ចេញឧស្ម័ន
Eng. Emission tax
ពន្ធដែលរដ្ឋាភិបាលកំណត់សម្រាប់មួយឯកតា នៃការបញ្ចេញសមមូលឧស្ម័ន កាបូនិក ពីប្រភពដែលជាប់ពន្ធ។ ពន្ធដែលទាក់ទងនឹងពន្ធលើការបញ្ចេញឧស្ម័នមានដូចតទៅ៖ ដោយសារកាបូនទាំងអស់ នៅក្នុងឥន្ធនៈហ្វូស៊ីល បញ្ចេញឧស្ម័ន កាបូនិក ដូច្នេះពន្ធលើឥន្ទនៈហ្វូស៊ីលផ្ទុកកាបូន ត្រូវបានគេហៅថា ពន្ធកាបូន ដែលសមមូលនឹងពន្ធលើការបញ្ចេញចំហេះឥន្ទនៈហ្វូស៊ីល។ ពន្ធលើថាមពល ជាពន្ធលើបរិមាណថាមពលដែលបានប្រើប្រាស់ឥន្ទនៈ ដើម្បីជួយកាត់បន្ថយ តម្រូវការថាមពល ទើបអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ពីការប្រើ ប្រាស់ឥន្ទនៈហ្វូស៊ីល។ ពន្ធបៃតង (ecotax) ត្រូវបានបង្កើតឡើងក្នុងគោលដៅ កែប្រែឥរិយាបថរបស់មនុស្ស (ជាពិសេស ឥរិយាបថផ្នែកសេដ្ឋកិច្ច) ដើម្បីឱ្យគោរពតាមគោលការណ៍ ដែលមានមេត្រីភាពជាមួយបរិស្ថាន។ ពន្ធអន្តរជាតិទៅ លើការបញ្ចេញ/កាបូន/ថាមពល គឺជាពន្ធដែលរឹតបន្តឹងដោយទីភ្នាក់ងារអន្តរជាតិ ទៅលើប្រភពបញ្ចេញជាក់លាក់សម្រាប់ប្រទេសជាភាគីចូលរួម។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ